ហោរាសាស្រ្ត៖ តាមការទស្សន៍ទាយសំរាប់ឆ្នាំ២០២២ របស់ បានអោយដឹងថា អ្នកមានឆ្នាំ ជូត ឆ្លូវ ខាល រោង វក និងកុរ ពិតជាមានលាភ សំណាង អស្ចារ្យណាស់។ សូមអោយបារមីគ្រប់ទីសទីទាំងអស់ជួយថែរក្សា និងជួយសំរេចបំណងដល់ឆ្នាំទាំង ៦ នេះផង សាធុ សាធុ សាធុ…ខាងក្រោមនេះជាការទស្សន៍ទាយ សំរាប់ឆ្នាំទាំង ៦ ដែលមានរាសីខ្ពស់ត្រដែត លាភ សំណាង អស្ចារ្យ៖
ឆ្នាំជូត រាសីល្អបង្គួរ៖
នៅថ្ងៃនេះការប្រកបការងារឃើញថាជួបនូវបញ្ហាមិនល្អយាយីច្រើនហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងមិនអាចធ្វើអ្វីដោយក្តីប្រមាថបានឡើយ។ទាំងស្ត្រីបុរសទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិចព្រោះគេចាំមើលតែលោកអ្នកធ្វេសប្រហែសឬមានចំណុចខ្សោយត្រង់ណាដើម្បីសង្កត់កពន្លិចបន្ថែមប៉ុណ្ណោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំងាយមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនទាស់ទែង។
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត៖
ថ្ងៃនេះដួងរាសីរបស់លោកអ្នកមានជោគមានជ័យហើយដំណើរជីវិតមានភាពសុខដុមគ្រាន់គាប់ប្រសើរ។ទាំងស្ត្រីបុរសបើលោកអ្នកចង់ទំនាក់ទំនងបញ្ហាការងារឬទាក់ទងបញ្ហាប្រាក់កាសតែងឆាប់ទទួលជោគជ័យផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅចិត្ត។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច។
ឆ្នាំខាល រាសីល្អបង្គួរ៖
នៅពេលនេះដំណើរជីវិតរបស់លោកអ្នកមិនសូវមានការជឿនលឿនទៅមុខទេពីព្រោះថាផលអាក្រក់នោះឃើញថានៅរារាំងនិងបន្ចច់បង្អាក់ដំណើរច្រើន។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើកធ្វើជំនួញទីជិតឆ្ងាយក៏ប្រសើរដែរពីព្រោះថាលាភប្រាក់កាសក៏តែងផ្តល់មកវិញគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំរោង រាសីខ្ពស់ត្រដែត៖
នៅថ្ងៃនេះបើមានការប្រកបការងារតែងមានភាពរលូនល្អហើយពិសេសអាចបញ្ចប់តាមគោលដៅថែមទៀត។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំជាគ្រួសារល្អប្រពៃបំផុត។
ឆ្នាំវក រាសីខ្ពស់ត្រដែត៖
នៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះលោកអ្នកជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បើនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់។
ឆ្នាំកុរ រាសីល្អបង្គួរ៖
ក្នុងថ្ងៃនេះការបំពេញកិច្ចការងារអ្វីរបស់លោកអ្នកប្រៀបដូចអុំទូកបញ្ច្រាសទឹកនិងមានតែក្រុមមនុស្សព្យាបាទយាយីច្រើន។ចំពោះក្នុងរង្វង់គ្រួសារវិញស្វាមីភរិយាមានភាពល្អូកល្អិនល្អដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបរក្សាភាពសុខដុមនេះបានយូរអង្វែង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ មួយរយះពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបរឿងសៅហ្មងនិងសោះកក្រោះច្រើន។
Astrology: According to the predictions for the year 2022, it is said that those who have years of cleaning the streets, Karl, Rong Vok and Kor are really lucky. May the power of all places help maintain and achieve the goals for these 6 years, Sathu Sathu Sathu…Here are the predictions for the 6 years with the highest zodiac sign:
A good zodiac year:
Today, the work is seen to face a lot of bad problems, so no matter what you do, be careful and do not You can do anything insulting, both men and women, no matter what you do, you have to be careful of the enemies around you because They only need to see if you are negligent or have any weaknesses to put more pressure on them. Things change remarkably, as usual. The romantic relationship between a young man and a young woman is easy to change because sometimes it is sweet and sometimes it is conflicting.
Year of the Zodiac:
Today, your zodiac sign is successful and life is harmonious enough, both men and women, if you want. Work-related relationships or money-related issues are often quick to succeed. Lively, polite, and the benefits are just warm. As for love between men and women, it is always sweet and progressive.
The year of the zodiac is relatively good:
At this time, your life is not very progressive because the negative effects are still blocked and Today, if you want to open a business near and far, it is better because That the money is always given back, just a warm place. As for the issue of love between a young man and a young woman or a widow, beware of jealousy, conflicts, disputes that lead to division.
Year of the zodiac sign:
Today, if the work is always smooth and especially can end more goals. Traders near and far can always reap the benefits of returning home in peace. Traveling near and far is as enjoyable as ever. As for the issue of romantic alliances between men and women, if there is a family reunion, it is the best.
No comments:
Post a Comment